ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ លោក កែវ សុគៀង ជំទប់ទី១ ឃុំ បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋ ចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តាខេត្តដែលកើតមាន និងមកពីប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងមកពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង