ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋ ចេញ-ចូល ក្នុងឃុំ ជាពិសេសអ្នកមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប្រទេសថៃ និងប្រទេសវៀតណាមចូលមកក្នុងមូលដ្ឋាន។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីភ្នំពេញ ខេត្តព្រះសីហនុ ប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង