រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះមកពិនិត្យទីតាំងចត្តាឡីស័ក និងកន្លែងយកសំណាក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះមកពិនិត្យទីតាំងចត្តាឡីស័ក និងកន្លែងយកសំណាក

១ .មណ្ឌលសុខភាពកូនកុក : លោកប្រធានបានណែនាំដល់ក្រុមកាងារប្រចាំការរួមមានប្រជាការពារ និងបុគ្គលិកមណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ឃ្លាំមើល(ជនជាតិចិន០៨នាក់ ស្រី០១នាក់ និងជនជាតិខ្មែរ០២នាក់ដែលបានឲ្យធ្វើចត្តាឡីស័កកាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២១) កុំឲ្យចេញទៅណាផ្តេសផ្តាស់ ក្នុងករណីពួកគាត់មិនស្តាប់តាមការណែនាំត្រូវរាយការណ៍ជាបន្ទាន់មកក្រុមកាងារថ្នាក់ខេត្ត។
២. ទីតាំងយកសំណាកក្នុងក្រុមហ៊ុនញូញៀនៈលោកប្រធានក្រុមការងារ និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យសកម្មភាពក្រុមគ្រូពេទ្យដែលមកយកសំណាកពីបុគ្គលិក ក្នុងក្រុមហ៊ុន និងបានណែនាំដល់ក្រុមគ្រូពេទ្យឲ្យមានការប្រុងប្រយ័ត្ន និងត្រូវស្លៀកពាក់ឯកសណ្ឋានពេទ្យឲ្យបានត្រឹមត្រូវ អំឡុងពេលយកសំណាក។
លោកប្រធានក្រមការងារបានជួបពិភាក្សាជាមួយលោក មុន្នី អ្នកគ្រប់គ្រងទូទៅក្នុង ក្នុងក្រុមហ៊ុន LONG BAY ដោយស្នើសុំកិច្ចសហការដូចខាងក្រោមៈ

  • ស្នើសុំណែនាំដល់បុគ្គលដែលបានយកសំណាកទៅពិនិត្យមិនត្រូវចេញពីអគារនេះក្នុងរយៈពេល១៤ថ្ងែ និងមិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងចេញចូលនៅប្លុកនេះឡើយ។
  • ក្នុងករណីពិនិត្យឃើញថាមានវិជ្ជមានកូវីដ-១៩ស្នើសុំអគារណាមួយ ដើម្បីរក្សាទុកអ្នកជំងឺនោះដាច់ដោយឡែកដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងព្យាបាលដោយគ្រូពេទ្យចុះមកព្យាបាលផ្ទាល់តែម្តង។
  • ស្នើសុំឲ្យមានអ្នកយកអាហារ ជូនពួកគាត់តាមបន្ទប់ ក្នុងអគារនេះមានតែម្នាក់បានហើយ និងត្រូវស្លៀកពាក់សណ្ឋានការពារឲ្យបានត្រឹមត្រូវ។
    ជាលទ្ធផល លោក មុន្នី បានឯកភាព និងសន្យាសហការចំពោះកិច្ចការងារខាងលើនេះឲ្យបានល្អប្រសើ៕

អត្ថបទទាក់ទង