/ / /

រដ្ឋបាលខេត្តកោះកុង ចុះផ្សព្វផ្សាយអំពីគោលនយោបាយដោះស្រាយដីធ្លី និងដំណើរការអនុវត្តបន្ត ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង ចុះផ្សព្វផ្សាយអំពីគោលនយោបាយដោះស្រាយដីធ្លី និងដំណើរការអនុវត្តបន្ត ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង

ក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានចុះផ្សព្វផ្សាយអំពីគោលនយោបាយដោះស្រាយដីធ្លី និងដំណើរការអនុវត្តបន្ត ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ខូអិលធីឌី លីមីតធីត កន្លងមក ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានជម្រាបជូនថា រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីចេញពីឧទ្យានជាតិបុទុមសាគរ (ដែលកន្លងមកបានផ្តល់ជាសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៉ីណូម៉ិចស៉ីន) ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងបានបំពេញសលាកបត្រព័ត៌មានរួចរាល់ ជាមួយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ នាពេលកន្លងមក។ ការបែងចែង ត្រូវបានធ្វើឡើងជាពីរខ្សែផ្លូវ គឺខ្សែទី១ ស្របនឹងវិថីសាយភូថង នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ៧០ម៉ែត្រ ហើយខ្សែទី២ នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ១០០ម៉ែត្រ សម្រាប់ធ្វើការបែងចែកជូនប្រជាពលរដ្ឋ ចំពោះដីដែលនៅសេសសល់ពីការបែងចែក ត្រូវទុកជាដីសាធារណ:របស់រដ្ឋ សម្រាប់សាងសង់ជាសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល វត្តអារាម និងទីសាធារណ:ដទៃទៀត ដែលនឹងបម្រើដល់ផលប្រយោជន៍សាធារណៈ។ ចំពោះក្រុមប្រជាពលរដ្ឋ ឬបុគ្គលផ្សេងទៀត ដែលកន្លងមកធ្លាប់បានអះអាងរងផលប៉ះពាល់ ឬអ្នកដែលទិញដីបន្តពីក្រុមជនទុច្ចរិតណាមួយនោះ គឺសូមជម្រាបថា រដ្ឋបាលខេត្ត ជាគោលការណ៍ មិនដោះស្រាយជូនឡើយ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានជម្រាបជូនថា ជាការអនុវត្តបន្ត រដ្ឋបាលខេត្ត បានណែនាំឲ្យរដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះបោះបង្គោលព្រំដីដែលនឹងត្រូវរៀបចំបែងចែកជូនបងប្អូនប្រជាពលរដ្ឋ ១៣១គ្រួសារ និងកំណត់ព្រំដីសាធារណ:របស់រដ្ឋ ដែលពីការបែងចែកឲ្យបានច្បាស់លាស់។

មុននឹងបញ្ចប់ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនកុះករ និងបានធ្វើការអំពាវនាវជាសាធាររណ: ស្នើឲ្យអ្នកពាក់ព័ន្ធ ដែលបានទន្ទ្រានដីរដ្ឋកន្លងមក ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូចនេះទេ រដ្ឋបាលខេត្ត នឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង