រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង សំណេះសំណាល ជាមួយនារីមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តនារី៨មីនា

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង សំណេះសំណាល ជាមួយនារីមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តនារី៨មីនា

លោកមុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រី នៃមន្ទរព័ត៌មានខេត្ត ក្នុងឱកាសខួបលើកទី១១០ ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ ។
ក្នុងឱកាសនេះលោកប្រធានមន្ទីរបានកោតសសើរចំពោះនារីនៃមន្ទីរព័ត៌មាន កន្លងមកតែងតែយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាកិច្ចការបន្ទាន់ណាមួយ តែងតែសាមគ្គីគ្នាយ៉ាងស្អិតរមួន សហការជួយគ្នាមិនថានៅក្នុងកាងារ ឬនៅពេលទុក្ខធុរៈចាំបាច់ជាដើម្បី ។ សូមជម្រាបថានៅមន្ទីរព័ត៌មានខេត្តកោះកុង នារីកាន់តួនាទីជាប្រធានគ្រប់គ្រងការិយាល័យចំនួន០៣ ក្នុងចំណោមការិយាល័យចំនួន៥ នៃមន្ទីរនេះគឺជាការលើកទឹកចិត្តដល់ស្ត្រីដែលមានសមត្តភាពការងារ របស់ថ្នាក់ដឹកនាំ។
ជាមួយគ្នានេះដែរលោកប្រធានមន្ទីរក៦បានណែនាំឱ្យមន្ត្រីទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍យើង ដោយត្រូវអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋភិបាល និងក្រសួងសុខាភិបាល ៣ការពារ ៣កុំ។
ជាទីបញ្ចប់លោកប្រធានមន្ទីរក៍បានជូននូវថវិកាមួយចំនួនដល់នារីមន្ទីរដើម្បីជាការកំដរដៃក្នុងទិវាអន្តរជាតិ នារី៨មីនា ដោយម្នាក់ៗទទួលបានចំនួន៥០.០០០៛ ផងដែរ និងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពសប្បាយរីករាយ៕

អត្ថបទទាក់ទង