រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំបន្ទាន់របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំបន្ទាន់របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩

ខេត្តកោះកុង៖ លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានការចូលរួមពីសំណាក់រដ្ឋបាលមូលដ្ឋាន និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង។

កិច្ចប្រជុំនេះមានគោលបំណង ប្រកាស អំពីសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដើម្បីប្រសិទ្ធភាពការងារចំពោះមុខ នៃការរីករាលដាលជំងឺកូវីដ-១៩ និងស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ក្រុមការងារមានសមាសភាពមកពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព រដ្ឋបាលឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត និងត្រូវបានបង្កើតក្រុមការងារចំនួន ៧ ចំណុះក្រុមការងារផងដែរ៕

អត្ថបទទាក់ទង