រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញល្បាតនៅតាមឆ្នេរក្នុងភូមិសាស្ត្រឃុំថ្មសប្រទះ ឃើញទូកនេសាទអូសកូនគ្រែងឈាម

ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្រ្តីកិច្ចសន្យាចំនួន ០១រូប ចេញល្បាតនៅតាមឆ្នេរក្នុងភូមិសាស្ត្រឃុំថ្មសប្រទះ ឃើញទូកនេសាទអូសកូនគ្រែងឈាម ហើយបានធ្វើការដកហូតឈ្នាងអូសកូនគ្រែងឈាមធ្វើពីសាច់អួនក្រឡាញឹក បានចំនួន ០៤ ឈ្នាង ស្មើនឹង ០១ករណី ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំណុចភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង