ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមនៅគោលដៅ ផ្លូវលំថ្មី ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋ ចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីប្រទេសថៃ និងវៀតណាមចូលមកក្នុងមូលដ្ឋាន។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង