/ / /

កិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យនិងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញសម្រាប់គម្រោងវារីអគ្គិសនីគិរីរម្យ៣ អានុភាព ១៨ មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៤៣២,០៨ ហិកតា នៅភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង (ប្រព័ន្ធអនឡាញ)

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យនិងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ (ESIA*) សម្រាប់គម្រោងវារីអគ្គិសនីគិរីរម្យ៣ លើផ្ទៃដី ៤៣២,០៨ ហិកតា ដែលមានអានុភាព ១៨ មេហ្គាវ៉ាត់ (BOT**) របស់ក្រុមហ៊ុនស៊ីធីក អ៉ីនធឺណេសិនណល ហាយដ្រូផៅវ័រ ឌីវេឡុបមិន ខមភេនី ក្រោមអធិបតីភាព ឯកឧត្តម ស៊្រុន ដារិទ្ធិ និង ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីគិរីរម្យ៣ មានចម្ងាយប្រមាណ ១៤២ គ.ម ពីផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង សហគមន៍ព្រៃឈើទ័ពជាង និងគម្រោងឥណទានកាបូន ស្ថិតនៅក្នុងភូមិបាក់អង្រុត និងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងរយៈពេលសម្បទាន ៣៣ ឆ្នាំ ក្នុងទុនវិនិយោគចំនួន ៤៧,១លានដុល្លាអាមេរិក ដោយបានចាប់ផ្តើមការសាងសង់នៅឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១២ (រយៈពេលសាងសង់ ២៨ ខែ) ព្រមទាំងបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣។ គម្រោងនេះមាន ផ្ទៃអាងស្តុកទឹក ៤០០ ហិកតា ផ្ទុកបាន ៤៦,២៦ លានម៉ែត្រគូប និងហេដ្ឋារចនាសម្ព័ន្ធគម្រោងទំហំ ៣២,០៨ ហិកតា ដោយមានទំនប់មេ ទំនប់បង្ហៀរ សំណង់យកទឹក អាងខ្ជោល អគារថាមពល និងសំណង់ប្រឡាយទឹក។បន្ទាប់ពីបានសិក្សាលម្អិតអំពីធនធានបរិស្ថាន ជីវចម្រុះ និងសេដ្ឋកិច្ច រួចមក គម្រោងរំពឹងនឹងទទួលបានផលចំណេញសរុប ១៧,៤៤ ទ្រីលានដុល្លារអាមេរិក។

លោក អ៊ុក ភ័ក្ត្រា ក៏បានលើកនូវមតិយោបល់មួយចំនួនដូចខាងក្រោម៖

  • ម្ចាស់គម្រោងត្រូវការពារ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសថែរក្សាព្រៃឈើនៅអមផ្ទៃអាងស្តុកទឹក ដែលជាប្រភពនៃការរក្សាលំនឹងទឹក និងជីវចម្រុះ។
  • ម្ចាស់គម្រោងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានគ្រប់គ្រងសំណល់រឹង-រាវ ក្នុងដំណើរការប្រតិបត្តិការប្រចាំថ្ងៃ។
  • ម្ចាស់គម្រោងត្រូវរៀបចំឱ្យមានប្រព័ន្ធផ្តល់ព័ត៌មានដោយស្វ័យប្រវត្តិ និងសហការជិតស្និទជាមួយរដ្ឋបាលមូលដ្ឋាន។
  • ម្ចាស់គម្រោងត្រូវរៀបចំឱ្យមានគ្រប់គ្រាន់នូវសម្ភារសង្គ្រោះបឋម និងរៀបចំចុះបញ្ជីបុគ្គលិកទាំងអស់ក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
  • ម្ចាស់គម្រោងត្រូវទីតាំងណាមួយសមស្របសម្រាប់សត្វព្រៃដែលមានក្នុងទីតាំងគម្រោង ដោយសារទីតាំងនោះសំបូរដោយជីវចម្រុះយ៉ាងច្រើន ដូចជា ព្រៃឈើ ថនិកសត្វ ៤៣ ប្រភេទ បក្សី ១០១ ប្រភេទ ឧរង្គសត្វ ២៧ ប្រភេទ ចលជលិកសត្វ ១២ ប្រភេទ មច្ឆជាតិ ៤៣ ប្រភេទ ជាដើម។

សំណូមពរ៖

  • សំណូមពរដល់ក្រសួងបរិស្ថាន និងម្ចាស់គម្រោង បង្កើតឲ្យមានកម្មវិធីជាក់លាក់ណាមួយគាំទ្រដល់ប្រជាពលរដ្ឋនៅទីតាំងភូមិទាំង២នៅក្បែរគម្រោង។
  • សំណូមពរម្ចាស់គម្រោងបន្តជួយសាងសង់ និងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងគម្រោងតែម្តង៕


*ESIA = Environmental and Social Impact Assessment; របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ

**BOT = Build Operation and Transfer; កសាង ប្រតិបត្តិការ និងផ្ទេរ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ