ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំក្រុមការងារមន្ត្រីជំនាញការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត សហការជាមួយមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីរដ្ឋបាលស្រុក ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ស្ថានីយប្រេងឥន្ធនៈ តេលាថ្មបាំង ស្ថិតក្នុងស្រុកថ្មបាំង ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃចំនួនលីត្រ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងទប់ស្កាត់បទល្មើសនៃការលួចបន្លំលីត្រ។ ជាលទ្ធផលឃើយថា ស្ថានីយប្រេងខាងលើ មានភាពអនុលោមតាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន។





