/ / /

អាជ្ញាធរឃុំកោះកាពិ បន្តចុះតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអាទិត្យ២រោចខែផល្គុនឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំបានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិក ប៉ុស្តិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋ ក៏ដូចជាពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលមានប្រជាពលរដ្ឋចំណូលស្រុកមកពីបណ្តាខេត្តផ្សេងៗចូលមកក្នុងមូលដ្ឋានឃុំ ប៉ុន្តែពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេស វៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ ចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គភាពសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង