ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃថ្ងៃសៅរ៍ ១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមការចាត់តាំងរបស់លោកអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះត្រួតពិនិត្យ តាមដានការចូលមកខេត្តកោះកុងរបស់ភ្ញៀវទេសចរណ៍ ជាពិសេសជនបរទេសដែលធ្វើដំណើរចូលមកខេត្តកោះកុង ដើម្បីជាការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ ក្នុងករណីស្វែងរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ នៅគោលដៅត្រួតពិនិត្យក្នុងឃុំត្រពាំងរូង ស្រុកកោះកុងខេត្តកោះកុង។