កាលពីរសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២១ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងទទួលបន្ទុកការងារទឹកស្អាតនិងអនាម័យ បានដឹកនាំក្រុមការងារទឹកស្អាត ដែលមានលោក ហោម គួង ប្រធានការិយាល័យទឹកស្អាតជនបទ បានចុះទៅជួបប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្ថិតនៅក្នុងភូមិ ពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងដើម្បីធ្វើការសិក្សាទីតាំងសម្រាប់លើកគម្រោង ផ្តល់ស្រះទឹក និងសាងសង់ប្រព័ន្ធចែកចាយទឹកជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។
![](https://asset.cambodia.gov.kh/provincial/sites/12/2021/02/photo_2021-02-26_16-03-34-e1614357049790-1024x521.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/02/photo_2021-02-26_16-03-32-1024x471.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/02/photo_2021-02-26_16-03-34-2-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/02/photo_2021-02-26_15-54-33-1024x471.jpg)