នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អយ្យការអមសាលាដំបូង ខេត្តកោះកុង បានធ្វើអធិការកិច្ចលើកិច្ចការនគរបាលយុត្តិធម៌ ដឹកនាំដោយលោក អុីវ ត្រាយ ព្រះរាជអាជ្ញារង និងជាប្រធានក្រុមការងារអធិការកិច្ច នៅក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក បានធ្វើបទបង្ហាញជូនក្រុមការងារ អំពីបញ្ហាប្រឈម ស្មុកស្មាញក្នុងភូមិសាស្ត្រមួយចំនួនទាក់ទងនឹងការបង្ក្រាបបទល្មើសផ្សេងៗ។ ក្រុមការងារអធិការកិច្ចបានបំពេញបន្ថែមនូវករកសាងនីតិវិធីសុំណុំរឿងបទល្មើស ជាក់ស្តែង និងមិនជាក់ស្តែង ហើយនិងបានពិនិត្យលើសៀវភៅបញ្ជីបណ្តឹង សៀវភៅបញ្ជីឃាត់ខ្លួន និងពិនិត្យបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្ន ចប់កម្មវិធីនៅម៉ោង១៧:០០នាទី។ សមាសភាពចូលរួមលោក អុីវ ត្រាយ ព្រះរាជ្ញារងលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង លោក អុីវ រ៉ូស្សា អនុប្រធានលេខាលោកសុធីរ សុវណ្ណឌី ក្រឡាបញ្ជី ជំនួយការ១នាក់អធិការអធិការរង ០៣រូបនាយផ្នែក-០២រូបនិងនាយ-នាយរងប៉ុស្តិ៍ ០៨រូប។




