ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យាឧបត្ថម្ភអំណោយជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ដែលបាននិងកំពុងចូលរួមអនុវត្តវិធានការការពារ និងទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈលោកវ/ត្រី ស៊ីន វណ្ឌីន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រាវ ជាតំណាង អំណោយទាំងនោះមានដូចជា អង្ករ ១តោន ទឹកក្រួច ៥០កេស ទឹកសុទ្ធ ៥០កេស និងថវិកា ១លានរៀល។




