នៅវេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិលរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្ដីទី លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ក្រុមប្រឹក្សាឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន (ទី២១)
២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័ត និមិត្តសញ្ញារបស់រដ្ឋបាលស្រុក
៤.ស្ដាប់របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការ គ.ក.ស.ក
៥.ស្ដាប់របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់ការិយាល័យប្រជាពលរដ្ឋ
៤.ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។










