រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារក្នុងខែបន្ទាប់ សម្រាប់អង្គភាពច្រកចេញចូលតែមួយ

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារក្នុងខែបន្ទាប់ សម្រាប់អង្គភាពច្រកចេញចូលតែមួយ។ ដែលរបៀបវារៈនៃកិច្ចប្រជុំ មានចំនួន ៤ចំណុច ៖ ១.ការអនុវត្តការងារប្រចាំខែ ២.បញ្ហាប្រឈម ៣.ទិសដៅការងារ និង៤.បញ្ហាផ្សេងៗ ដំណើការកិច្ចប្រជុំ មន្ត្រីតាមវិស័យនីមួយៗរាយការណ៍អំពីកិច្ចការងារប្រចាំខែរបស់ខ្លួន ក្នុងនោះមានកិច្ចការមួយចំនួនបានសម្រេចលទ្ធផល និងនៅសល់កិច្ចការមួយចំនួនតូចទៀតដែលមិនទាន់បញ្ចប់។ ក្នុងនាមអង្គភាពច្រកចេញចូលតែមួយ បានកំណត់អោយវិស័យទាំងអស់បន្តជម្រុញកិច្ចការងារខ្លួនអោយបានល្អប្រសើរជាងមុន និងបានដាក់ទិសដៅសម្រាប់ខែបន្ទាប់ដូចតទៅៈ ១.តាមដាននូវរាល់លិខិត ឬឯកសារដែលប្រជាពលរដ្ឋស្នើសុំតាមវិស័យជំនាញខ្លួនអោយបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។២.ធ្វើរបាយការណ៍ប្រចាំខែរបស់ខ្លូនអោយបានទៀតទាត់ ៣.គ្រោងរៀបចំកិច្ចប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងការបន្សីគ្នាលើរបាយការណ៍ប្រចាំខែរវាងអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ មុនដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត និង៤.បន្តផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរ៕

អត្ថបទទាក់ទង