រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង

ព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

អត្ថបទទាក់ទង