/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីត យុទ្ធជន ២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិប័ត្តការសឹក​រងខេត្តកោះកុង​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីត យុទ្ធជន ២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន​តំបន់ប្រតិប័ត្តការសឹក​រងខេត្តកោះកុង​ នារសៀលថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ ២០២១។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន​ និងជាអគ្គលេខាធិការ សមាគម​ អតីត​យុទ្ធជន​កកម្ពុជា បាននាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពី​សម្តេច​តេជោ​ ប្រធានសមាគម​ អតីត​យុទ្ធជន​កម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់បងប្អូន​សមាជិកអតីត​យុទ្ធជន​ទូទាំងខេត្ត​កោះកុង​ សម្តេចបានវាយតម្លៃខ្ពស់ចំពោះការធ្វេីពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូនអតីត​យុទ្ធជន​ក្នុងបុព្វហេតុសុខសន្តិភាព របស់ប្រទេសជាតិទាំងមូល​។
ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ក៏បាន អរគុណចំពោះ​ថ្នាក់ដឹកនាំ​ សមាគម​អតីត​យុទ្ធជន​ ក្រុងស្រុក ខេត្ត​ និងសាខាឃុំ​ សង្កាត់​ដែលបានយកចិត្តទុកដាក់មេីលថែបងប្អូនអតីត​យុទ្ធជន​យេីង​ និងសូមអោយខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីត​យុទ្ធជន​ អោយបានល្អ​ ដេីម្បីទុកសម្រាប់ដោះស្រាយជូនបងប្អូនយេីងជាបន្តទៀត​ និងបន្តដោះស្រាយជីវភាពបងប្អូនយេីងដែលជួបលំបាកអោយទាន់ពេលវេលា។
ជំនួសមុខសម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ អនុប្រធានសមាគម​អតីតយុទ្ធជន​កម្ពុជា​ សូមជូនពរបងប្អូនយេីង​សុខភាពល្អ​ សេរីសួរស្តី​ និងសុភមង្គល​ និងសុំអោយបងប្អូនយេីងត្រូវខិតខំរកស៊ី​ បង្កបង្កើនផល លើកស្ទួយជីវភាពខ្លួន ឲ្យប្រសើរឡើង ជំនះអោយបានផលវិបាកពីកូវីត-១៩​ ត្រូវចេះជួយយកអាសារគ្នា ពេលមានទុក្ខធុរៈ​

បងប្អូនទាំង២០០គ្រួសារ​ សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់​ជាក់ស្តែង​ ថ្ងៃនេះ​ ក្នុងនាមសម្តេចទាំងពីរ​ ឯកឧត្តម​បានចុះមកជួបបងប្អូនយេីងដោយផ្ទាល់។ ដោយមេីលឃេីញការលំបាក​ របស់បងប្អូនដែលជួបការលំបាក​ ឯកឧត្តម​ បានចលនា​ ថ្នាក់ដឹកនាំជុំវិញខេត្ត​ ជួយសង់ផ្ទះអំណោយសម្តេចជូន១០ខ្នង។
ចំពោះអ្នកអត់ដីអ់ត់ផ្ទះ​ ១០១គ្រួសារ​ សូមអោយខេត្តរៀបចំដីសម្បទាននៅត្រពាំងរូង ជូនបងប្អូន។

ឯកឧត្តមក៏បានណែនាំឱ្យបងប្អូនបន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-19 ផងដោយត្រូវអនុវត្តន៍តាមវិធានការណ៍​កាពារកូវីដ-១៩​ របស់​ សម្តេច​តេជោ​ គឺ​ ៣ការពារ​
-​ ពាក់ម៉ាស់
-​ លាងដៃ
-​ គម្លាតសង្គម​ គម្លាតបុគ្គល

៣កុំ​
-​ កុំចូលកន្លែងបិតជិត​ គ្មានខ្យល់ចេញចូល​ និងម៉ាស៊ីនត្រជាក់ច្រេីនពេក
-​ កុំទៅកន្លែងមានមនុស្សច្រេីន
-​ កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មា​ កុំឱបគ្នា
បងប្អូនទាំង២០០គ្រួសារ​ បានទទួលអំណោយ​សម្តេចទាំងពីរ
ក្នុងមួយគ្រួសារ​ អង្ករ​៣០គក្រ​ ឃីត១​ ភួយ១​ កន្ទេល១​ ធុងទឹក១​ ទឹក​ត្រី​១យួរ​ មី១០កញ្ចប់​ ប្រេងឆា​២ដប​ អំបិល​២គក្រ​ ថវិកា​ ៨ម៉ឺន​រៀល​។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    កិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែឧសភា ឆ្នាំ២០២៦

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    25/05/2026

    កិច្ចប្រជុំលើកដំបូងស្តីពី «ការត្រៀមលក្ខណៈវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

  • ហេង គីមឆន/
    25/05/2026

    ម្ចាស់សណ្ឋាគារកោះពេជ្រ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយការវះកាត់ភ្លាមៗ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺអាប់សែខ្នែងពោះវៀន និងរលាកខ្នែងពោះវៀនស្រួចស្រាវ (Appendicular abscess & Acute appendicitis)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​