រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ឧបត្ថម្ភអំណោយជូនដល់រដ្ឋបាលស្រុកស្រែអំបិល អធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំបឹងព្រាវ

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហ៊ីម សាត នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នាំយកនូវអំណោយឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកស្រែអំបិល អធិការដ្ឋាននគរបាលស្រុកស្រែអំបិល និងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំបឹងព្រាវ ដែលបាននិងកំពុងចូលរួមអនុវត្តវិធានការការពារ និងទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ មានដូចជា៖

១/ រដ្ឋបាលស្រុក៖ អង្ករ ១តោន-ទឹកសុទ្ធ ១០០កេស ទឹកក្រូច ៥០កេស និងថវិកា ១លានរៀល

២/ អធិការស្រុក: ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស និងថវិកា ១លានរៀល

៣/ ប៉ុស្តិ៍បឹងព្រាវ : អង្ករ ២០០kg ទឹកសុទ្ធ ២០កេស ទឹកក្រូច ២០កេស និងថវិកា ៥០ម៉ឺនរៀល។

អត្ថបទទាក់ទង