ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោងពីរដប់ប្រាំនាទី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភ: ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកស្រី កង សាមឌី ប្រធាន គ.ក.ស.ក ក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមរបៀបវារៈដូចខាងក្រោម ÷
១/ចុះឈ្មោះអ្នកចូលរួម
២/មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ ប្រចាំខែ មករា របស់គ.ក .ស.ក ក្រុងខេមរភូមិន្ទ។
៤/រាយការណ៍ពីស្ថានភាពស្រ្តី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ។
៥/ពិភាក្សាបញ្ហាផ្សេងៗ
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#