រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីឆ្លងឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តពុទ្ធសិរីបុព្វតារាម ហៅវត្តស្ទឹងពង្រូល ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាត់គណខេត្តកោះកុង, ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុកស្រែអំបិល, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល, លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ម៉េង យុយ មេឃុំដងពែង និមន្ត និងអញ្ជើញកាត់ខ្សែបូណ៌ក្នុងពិធីឆ្លងឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តពុទ្ធសិរីបុព្វតារាម ហៅវត្តស្ទឹងពង្រូល ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និងមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាស្រុក ការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន ស.ស.យ.ក ស្រុក និងយុវជនសមាគមន៍សិស្សានុសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង ព្រមទាំងយាយជី តាជី បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ។

ក្នុងនោះផងដែរ លោកអភិបាល បាននាំយកបច្ច័យរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចំនួន ៥០០.០០០រៀល បច្ច័យរបស់លោកអភិបាល និងភរិយា ៤០០.០០០រៀល និងបច្ច័យរបស់មន្ត្រីរាជ្យការសាលាស្រុក ៣៦៥.០០០រៀល។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាល មានមតិផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋឲ្យមានការថែរក្សាអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមបងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិវិលត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ សូមចូលរួមសហការ រាយការណ៍មកអាជ្ញាធរមូលដ្ឋានភូមិឃុំ ដើម្បីរៀបចំធ្វើចត្តាឡីស័កពួកគាត់ជាមុនសិន ទើបអនុញ្ញាតឲ្យជួបជុំជាមួយក្រុមគ្រួសារបាន ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

អត្ថបទទាក់ទង