រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋគ្រួសារក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រស់នៅភូមិបឹងព្រាវ ភូមិទឹកប៉ោង និងភូមិអូរជ្រៅ ឃុំបឹងព្រាវ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋគ្រួសារក្រីក្រចំនួន ៩៩គ្រួសារ លោកគ្រូ អ្នកគ្រូ ២០នាក់ សិស្សានុសិស្ស ៣៦០នាក់ រស់នៅភូមិបឹងព្រាវ ភូមិទឹកប៉ោង និងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលជាអំណោយរបស់លោកជំទាវ លាង ហ៊ីម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងជាទីប្រឹក្សាផ្ទាល់ក្រសួងសុខាភិបាល លោក មាស រិទ្ធី អគ្គនាយករងក្រុមហ៊ុនហង្សមាស លោកលោកស្រី ក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំបឹងព្រាវ លោកមេភូមិ លោកគ្រូអ្នកគ្រូ ក្រុមការងារក្រុមហ៊ុនដាយមិនអ៉ីស្តេត យុវជន ស.ស.យ.ក.ស្រុក បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅចំណុចដីឡូត៍ភូមិទឹកប៉ោងឃុំបឹងព្រាវស្រុកស្រែអំបិលខេត្តកោះកុង។អំណោយទាំងនោះរួមមាន៖-លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ទទួលបាន ២០.០០០រៀល-ប្រជាពលរដ្ឋគ្រួសារក្រីក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ កន្ទេល១ ភួយ១ សារ៉ុង១ និងថវិកា ៣០.០០០រៀល-សិស្សានុសិស្ស ក្នុងម្នាក់ទទួលបាន សៀវភៅ ២ក្បាល ប៊ិក ២ដើម និងថវិកា ៤.០០០រៀល។ក្នុងនោះផងដែរ លោកអភិបាលស្រុក មានមតិផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋឲ្យមានការថែរក្សាអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ covid 19 និងសូមបងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិវិលត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានភូមិឃុំ ដើម្បីរៀបចំធ្វើចិត្តាឡីស័កពួកគាត់ជាមុនសិនមុន ទើបអនុញាតឲ្យជួបជុំជាមួយក្រុមគ្រួសារបាន។

អត្ថបទទាក់ទង