/ / / /

សាររំលែកទុក្ខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

សាររំលែកទុក្ខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ជាបឋម ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំ ជា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកោះកុង, នាងខ្ញុំ សូមសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយជនរងគ្រោះ ក្រុមគ្រួសារ និងសាច់ញាតិទាំងឡាយ ដែលបានរងគ្រោះក្នុងពេលធ្វើចរាចរណ៍កន្លងមកក្នុងភូមិសាស្រ្តខេត្តកោះកុង។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធទាំងអស់ សូមបានជួបសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមសំដែងនូវការសួរសុខទុក្ខ ដល់ជនរងរបួសទាំងឡាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសូមប្រសិទ្ធពរដល់អស់លោក លោកស្រី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់មករកជីវភាពរស់នៅធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ។

ជាការក្រើនរំលឹក នាងខ្ញុំ សូមផ្ញើជាសាធារណៈ ជូនដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ បង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ ជាអាទិ៍៖ ការបើកបរល្បើនលើសកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរបត់ឬជែងទាំងប្រថុយប្រថាន ការបើកបរមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬសារធាតុញៀន ការបើកបរមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវ៉ាត់សុវត្ថិភាព ការបើកបរយានយន្តដែលមិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវជាដើម។

មុននឹងបញ្ចប់ នាងខ្ញុំ សូមអំពាវនាវដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា “ថ្ងៃនេះថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍!”។ សូមអរគុណ!

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/09/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកាន់បិណ្ឌវេនទី១ ស្ថិតនៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច) ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងលោកស្រី លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុក មន្រ្ដីរាជការជុំវិញស្រុក និងប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទាន និងបច្ច័យ ចូលរួមកម្មវិធីកាន់បិណ្ឌវេន១ ស្ថិតនៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច)

  • ហេង គីមឆន/
    27/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោក សាង ប៊ុនស៊ាន សមាជិកក្រុមប្រឹក្សាស្រុក លោក ជួន សំអាត អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុកគិរីសាគរ លោក ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក មន្រ្ដីរាជក្នុងស្រុកគិរីសាគរ អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ បានអមដំណើរ លោក សុខ ចេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នាំយក ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តគិរីមរកត៌( វត្តព្រែកខ្សាច់) ក្នុងថ្ងៃបិណ្ឌ១

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោក​ស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោកសមាជិកក្រុមប្រឹក្សាស្រុក លោក​នាយក​រដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ​ និងអង្គភាពជុំវិញស្រុក​ និងប្រជាពុទ្ធបរិស័ទ​ អញ្ជេីញចូលរួមកម្មវិធីសូត្រមន្តកាន់បិណ្ឌវេន១ នៅវត្តកោះកែវមរកត៌​ (វត្តកោះស្ដេច​)។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន បើកវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អ ន ប្រ.កប និងចុះចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ