ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យលើកវឌ្ឍន:ភាព និងគុណភាពនៃការប្រមូលទិន្នន័យនិងស្ថិតិសិក្សាពីការកំណត់តំបន់ជនបទនិងស្ថានភាពជនបទ និងប្រឹក្សាអំពីគោលបំណងសូចនាករ និងគោលដៅនៃសេចក្តីព្រាងគោលនយោ បាយជាតិអភិវឌ្ឍន៍ជនបទ។ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក ភក្ត្រា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង។
នៅសាលប្រជុំកាកបាទកក្រហមខេត្តកោះកុង