ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្សព្វផ្សាយ÷
ក.លិខិតលេខ ០៤៦ សខល ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល
ខ.អនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺទៅតាមច្រកចេញ
គ.ពង្រឹងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឃ.បញ្ហាផ្សេងៗ
ប្រជុំនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។