/ / /

លោក យក់ សង្វាតប្រធានមន្ទីរការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុងបានដឹកនាំក្រុមអធិការកិច្ចការងារមន្ទីរចុះផ្សព្វផ្សាយប្រកាស សេចក្តីណែនាំ និងសេចក្តីជូនដំណឹងដល់រោងចក្រ

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានដឹកនាំមន្ត្រីអធិការកិច្ចការងារចុះផ្សព្វផ្សាយ៖

១. ប្រកាសលេខ៤២៩/២០ស្តីពីការពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ

២. ប្រកាសលេខ៤៣០/២០ ស្តីពីការដាក់ឲ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលនឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

៣. សេចក្តីណែនាំលេខ០៤២/១៩ និងសេចក្តីជូនដំណឹងលេខ០០៣/២១ ស្ដីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់ រោងចក្រ សហគ្រាស ផ្នែកកម្មន្ដសាល ដើម្បីជំរុញឲ្យរោងចក្រសហគ្រាសបន្តបើកប្រាក់អតីតភាពការងារជូនដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២១នេះ។

កិច្ចផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងដោយមានការចូលរួមពីតំណាងនាយករោងចក្រចំនួន០៥ រួមមាន៖ រោងចក្រខេខេអិន រោងចក្រមីកាសា រោងចក្រយ៉ាហ្សាគិ រោងចក្រហាណា រោងចក្រ៩៩អ៊ឹម ប្រ៊យឌើរី។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”