ព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីចំនួន ០៤រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃពីសុក្រឹត្យភាពនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ខេត្តកោះកុង ដោយប្រេីប្រាស់តាប្លេត តាមរយៈប្រព័ន្ធមីតហ្សូម (Meet Zoom) នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។