រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉នស្តីពីតួនាទីភារកិច្ចរបស់ប្រធានកម្រង និងការវាយតម្លៃសាលាកុមារមេត្រីតាមប្រព័ន្ធព័ត៌មានវិទ្យា

លោក សេង សុធី អនុប្រធានមន្ទីរ អប់រំយុវជន និង កីឡាខេត្តកោះកុង បានចូលរួមពិធីបើកវគ្គបំប៉នសមត្ថភាពស្តីពីតួនាទីភារកិច្ចនាយកកម្រង និងវាយតម្លៃសាលាកុមារមេត្រី តាមប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ធ្វើស្វ័យវាយតម្លៃនាយក និងគ្រូប្រចាំថ្នាក់ នៅសាលាបឋមសិក្សាអង្គរភ្នំខ្លុង ស្រុកស្រែអំបិល ខេត្តកោះកុង ។វគ្គបំប៉ននេះមានរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២១ដោយមានអ្នកចូលរួមសរុប ៣២ នាក់ ស្រី ២នាក់ ។ វគ្គបំប៉ននេះផ្តោតលើ ការបំពេញការងាររបស់ប្រធានកម្រង និងការបំពេញការងាររបស់ក្រុម DTMT ក្នុងការវាយតម្លៃសាលាកុមារមេត្រី តាមប្រព័ន្ធទូរស័ព្ទដៃ Smart Phone Android។ ក្នុងពិធីបើកវគ្គបំប៉ននោះ លោក សេង សុធី បានថែ្លងអំណរគុណដល់អង្គការ Unicef តាមរយៈមូលនិធី ភាពជាដៃគូរក្នុងការអភិវឌ្ឍ CDPF ដែលតែងតែ គាំទ្រថវិកា និងបច្ចេកទេស មន្ទីរអប់រំ ក្នុងការបំប៉នសមត្ថភាពមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់​ ដើម្បីយកទៅបំពេញការងារប្រចាំឆ្នាំ កសាងធនធានមនុស្សឆ្ពោះទៅរកសង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្រៅពីនោះលោកបានផ្ដាំផ្ញើដល់នាយកសាលាទាំងអស់ត្រូវខិតខំអភិវឌ្ឍសាលារៀន និងពង្រឹងគុណភាពអប់រំ បន្ថែមទៀត ធ្វើយ៉ាងណាឱ្យកូនចៅយើងបានចូលសាលាគ្រប់គ្នា និង រៀនប្រកបដោយគុណភាព ។By:SV

អត្ថបទទាក់ទង