រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យដេីម្បីវាយតម្លៃលេីសុក្រឹត្យភាពនៃទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ព្រឹកថ្ងៃអង្គារ​ ៥កេីត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យដេីម្បីវាយតម្លៃលេីសុក្រឹត្យភាពនៃទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្ឧក្រោមអធិបតីភាព​ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ តាមប្រព័ន្ធ(Online)។

 ការចុះវាយតម្លៃពីសុក្រឹត្យភាពនេះ នឹងជ្រើសរើស ៥០០ គ្រួសារដែលមានបណ្ណសមធម៌ និង៥០០គ្រួសារទៀត ជាគ្រួសារដែលមិនមានបណ្ណសមធម៌​ ដោយប្រេីប្រាស់តាប្លេត។

គ្រប់គ្រួសារ និងឃុំសង្កាត់ ដែលត្រូវបានជ្រើសរើសយកមកសម្ភាស គឺជ្រើសរើសដោយចៃដន្យចេញពីមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រ។

អត្ថបទទាក់ទង