ស្រុកកោះកុង៖ ឃុំត្រពាំងរូង នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:១៥ នាទីព្រឹក លោកស្រី កង ឡាយ មេឃុំត្រពាំរូង បានចូលរួមជាមួយក្រុមការងារថ្នាក់ស្រុក ដឹកនាំដោយ លោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុកកោះកុង ចុះទៅពីនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកពីប្រទេសថៃ ចូលមកឃុំជ្រោយប្រស់ ។ ដោយបច្ចុប្បន្នបានដាក់ឱ្យធ្វើចត្តាឡីស័ក និងធ្វើការតាមដានសុខភាពពីក្រុមមន្រ្តីមណ្ឌលសុខភាពត្រពាំងរូង ដោយបានធ្វើការវាស់កម្តៅជាប្រចាំ ស្ថិតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភពៈ សន សេង


