រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំ បន្តចុះតាមដានប្រជាពលរដ្ឋចូលមកក្នុងមូលដ្ឋានឃុំ

ស្រុកកោះកុងៈ ឃុំកោះកាពិ នៅថ្ងៃអង្គារ៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំ បានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋ ឬពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំទេ ។ ប៉ុន្តែទន្ទឹមនឹងការចុះពិនិត្យនេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរចូលមកពីរាជធានីភ្នំពេញមានចំនួន ០៨ នាក់ ស្រី ០៧ នាក់ ។

ប្រភពៈ សន សេង

អត្ថបទទាក់ទង