រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីមួយកន្លែងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីមួយកន្លែងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីមួយកន្លែងដែលមានក្បាលដីលេខ កក០០៣៣៦២ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បញ្ហាទំនាស់ដីធ្លីនេះ គឺកើតមានរវាងលោក ទៅ ម៉ឹង ជាមួយលោកស្រី ហួន សោភ័ណ្ឌ ដែលមានទំនាស់ទៅលើទំហំក្បាលដីដែលមានព្រំជាប់គ្នា។
បន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួលដោះស្រាយក្នុងអង្គប្រជុំរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធបានចុះពិនិត្យទីតាំងដីជាក់ស្តែង ដោយឱ្យមន្ត្រីជំនាញធ្វើការវាស់វែងជាក់ស្តែងតាមបង្គោលព្រំដីចាស់ដែលមានស្រាប់ រួចធ្វើគំនូសបង្ហាញទីតាំងដី ទំហំដី ដើម្បីយកមកពិភាក្សាសម្របសម្រួលដោះស្រាយបន្តទៀត៕

អត្ថបទទាក់ទង