រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណាសមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងកម្លាំងប៉ុស្តិ៍បានចុះបើកវេទិកាសាធារណៈនៅភូមិថ្មី…

ស្រុកកោះកុង: ឃុំជ្រោយប្រស់ ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃ១៥ ខែកុម្ភះ ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា ក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះបើកវេទិការសាធារណ: ស្តីពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំនុច បានចំនួន ០១ លើក ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង មនុស្សចូលរួមសរុប ១៦នាក់ ស្រី ១១នាក់ ក្នុងនោះដែរ បានផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងបានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងមេរោគវីរុសកូវីដ-១៩ និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្តល់ពត៌មាន ចំពោះពលករវិលត្រឡប់មកពីបណ្តាប្រទេសផ្សេងៗ លួចចូលតាមផ្លូវទឹក ឬផ្លូវគោក សូម រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចយើង ដើម្បីមានវិធានការបង្ការទប់ស្កាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យឆ្លងរាលដាលនៃការឆ្លងវីរុសកូវីដ១៩ ចូលមកភូមិឃុំយើងបានទាន់ពេលវេលា ។

ប្រភព: សន សេង

អត្ថបទទាក់ទង