រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមការងារប្រចាំគោលដៅភូមិកោះស្រឡៅចុះតាមដាន…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧ និង៤០នាទី ល្ងាច លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ និងជាប្រធានក្រុមការងារប្រចាំបញ្ជា និងលោក សាញ់ ច័ន្ទរះ នាយប៉ុស្តិ៍រដ្ឋបាលឃុំកោះកាពិ និងជាអនុប្រធានក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃគោលដៅភូមិកោះស្រឡៅ បានដឹកនាំក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃចុះតាម ដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក និងការពារសន្តិសុខប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ។

ប្រភព: សន សេង

អត្ថបទទាក់ទង