រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជំទប់ទ១ឃុំកោះកាពិ និងជាប្រធានក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃបានចុះ…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃព្រហស្បតិ៍១៤ រោច ខែមាឃ ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី លិ ឡាំង ប្រធានក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃគោលដៅភូមិកោះស្រឡៅ បានដឹកនាំក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃ ចុះសួរនាំព័ត៌មានប្តីប្រពន្ធខ្មែរបរទេសមួយគូរចូលមកភូមិកោះស្រឡៅ ដោយប្តី ឈ្មោះ ចិន ភារុណ សញ្ជាតិខ្មែរ អាយុ ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅខេត្តកំពត និងប្រពន្ធឈ្មោះ ISSOBEL. DAWN អាយុ ២៧ ឆ្នាំ សញ្ជាតិ អង់គ្លេស មានទីលំនៅបច្ចុប្បន្ននៅខេត្តកំពតជាមួយគ្នា ចូលមកភូមិកោះស្រឡៅ នៅវេលាម៉ោង ៤ និង៣០ នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ គោលបំណងមកលេងឪពុកខាងប្តី ដែលមានទីលំនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: សន សេង

អត្ថបទទាក់ទង