/ / /

លោកស្រី អ៊ិន សុភីអភិបាលរងស្រុកកោះកុង ជួបពិភាក្សាជាមួយអង្គការដៃគូរដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ចសហគមន៍ក្នុងមូលដ្ឋានស្រុកកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃពុធ ១៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី អ៊ិន សុភីអភិបាលរងស្រុក តំណាងលោកអភិបាលស្រុកកោះកុង ជួបពិភាក្សាជាមួយអង្គការដៃគូរដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ចសហគមន៍ដែលមានទីស្នាក់ការនៅខេត្តបាត់ដំបង ជាជំនួយពីអាមេរិច អង្គការខាងលើនោះបានមកសិក្សាភូមិសាស្រ្តដែលស្ថិតក្នុងដែនជម្រកពាមក្រសោបដែលមានចំនួន ០៤ភូមិ គឺភូមិកោះស្រឡៅ ភូមិ១ ភូមិ២ នៃឃុំកោះកាពិ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម នៃស្រុកកោះកុង ខេត្តកោះកុង។

ក្នុងឱកាសនោះក្នុងផងដែរ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក ក៏បានលើកផ្តល់នូវព័ត៌មានដែលអង្គការបានសាកសួរ និងសង្ឃឹមថាអង្គការនឹងមកអនុវត្តគម្រោងក្នុងស្រុកកោះកុងប្រកបដោយប្រសិទ្ធភាព។

សមាសភាពចូលរួមមាន ៖ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ និងតំណាងអង្គការPRD សរុបចំនួន ០៧នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋ នៅសាលាឃុំ

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម ថ្នាក់កណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    12/03/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំត្រពាំងរូង និងក្រុមហ៊ុនអ្នកទទួលការគម្រោង ចុះពិនិត្យស្ពាន ១កន្លែង និងផ្លូវក្រាលគ្រួសក្រហមចំនួន១ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង ឆ្នាំ២០២៥