រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី ចរាចរណ៍ផ្លូវគោក និងចងបដាអប់រំពីច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះដល់ប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ

ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក ផាត់ សេង អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងចងបដាអប់រំពីច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះដល់ប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្ន ទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ក្នងនោះ ក៏បានចែកជូននូវសម្ភារៈមួយចំនួនដូចជាៈ
-បទប្បញ្ញតិសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
-សីលធម៌១០ចំណុច ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ និងរបួសធ្ងន់ធ្ងរ
-ស្ទីកឃ័រចំណាំងផ្លាត
-សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង
-ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
-បដាអប់រំពីច្បាប់ចរាចរណ៍

::: សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង