ថ្ងៃចន្ទ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានអមដំណើរ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណ:កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងលោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងប្រវត្តិសាស្រ្តយោធាបង្គោលព្រំដែនកម្ពុជា-ថៃលេខ៧២ និងលេខ៧៣ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង