រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីជំនាញមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដៃបាញ់ប្រេងតាមស្ថានីយប្រេងឥន្ធនៈក្នុងក្រុងខេមរភូមិន្ទ

ព្រឹកថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១
----***----
លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំក្រុមការងារមន្ត្រីជំនាញការិយាល័យស្តង់ដារ និងមាត្រាសាស្រ្ត សហការជាមួយមន្ទីររដ្ឋបាលខេត្ត និងមន្ត្រីរដ្ឋបាលក្រុង ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដៃបាញ់ប្រេងតាមស្ថានីយប្រេងឥន្ធនៈចំនួន ០២មូលដ្ឋាន ស្ថិតក្នុងក្រុងខេមរភូមិន្ទ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃចំនួនលីត្រ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងទប់ស្កាត់បទល្មើសនៃការលួចបន្លំលីត្រ។

អត្ថបទទាក់ទង