ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១:លោកស្រី ស៊ិន ចរិយា អភិបាលស្ដីទីក្រុងខេមរភូមិន្ទ និងលោក សៀង កក្កដា អភិបាលលរងក្រុង បានដឹកនាំមន្ត្រីរាជការសាលាក្រុងសហការជាមួយអាជ្ញាធរ ភូមិ សង្កាត់ និងបងប្អូនសមាជិក ស ស យ ក ថ្នាក់ខេត្ត ព្រមទាំងសិស្សានុសិស្ស សំអាតអនាម័យបរិស្ថាននៅចំណុចសួនច្បារមុខសាលាខេត្តថ្មីស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមពាក្យស្លោក បរិស្ថានស្អាត ភូមិដ្ឋានស្អាត ផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា !
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






