ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក ដោយមានការណែនាំពីលោកអភិបាលស្រុក លោក កែវ សុគៀង ជំទប់ទី១ ឃំុ ដឹកនាំ លោកមេភូមិជ្រោយប្រស់ និងកម្លាំងប៉ុសិ៍្តរដ្ឋបាលឃុំ បានសហការណ៍ ជាមួយប៉ុស្តិ៍សុខភាពឃុំ ចុះពិនិត្យ និងវាស់កំដៅ ដល់ប្រជាពលរដ្ឋមកពី ខេត្តត្រាត ប្រទេសថៃ មាន ចំនួន ០២ នាក់ ស្រី និងអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ ប្រុស។ ក្រោយវាស់កំដៅរួច ឃំុបានបញ្ជូនអ្នកទាំងនោះ ដើម្បីយកទៅធ្វើចត្តាឡីស័កនៅ មណ្ឌលខេត្តកោះកុង។ ឈ្មោះអ្នកដែលត្រូវយកទៅមានដូចខាងក្រោម:
១: ស្រី ណេ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅខ្លងយ៉ៃ
២: ទែ ម៉ូ ភេទស្រី អាយុ ១៦ខែ រស់ នៅខ្លងយ៉ៃ
អ្នកពាក់ព័ន្ធមាន:
១: វិឆ័យ ភេទប្រុស អាយុ ៦៧ឆ្នាំ ត្រូវជាឳពុក
២: ស្រី តាន ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវជាក្មួយ
៣: ឈួន សំណាង ភេទប្រុស អាយុ ១១ឆ្នាំ ត្រូវជាក្មួយ
៤: ឈួន ច័ន្ទ ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ។
អ្នកពាក់ព័ន្ធទាំង០៤នាក់ នេះ ជាប្រជាពលរដ្ឋ រស់នៅភូមិជ្រោយប្រស់ ឃំុជ្រោយប្រស់ ស្រុកកោះកុង ។
ប្រភព: សន សេង





