04/02/2021 (03:00 pm)
--------------------------------------
លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានចាត់អោយ លោកស្រី អុិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជូនជនរងគ្រោះ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួនសរុប០៦គ្រួសារ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
នាឱកាសនោះលោកស្រី អុិន សោភ័ណ្ឌ អនុប្រធានអនុសាខាស្រុក និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារងាយរងគ្រោះដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្រុមការងារក៏បានបន្តថា សូម ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលអនុសាខាបានផ្ដល់ជូន រួមមាន ៖
-អង្ករ២០គ.ក
-គ្រឿងឧបភោគបរិភោគមួយចំនួន។
ប្រភព:អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ
----------------------------------------
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
February 4, 2021