រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖

១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ ចន្លោះ គ.ម ១០២+០០០ - គ.ម ១០៧+០០០

២.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ ចន្លោះ គ.ម ១២៩+០០០ - គ.ម ១៣០+០០០

៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ (វិថី សាយ ភូថង) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ចន្លោះត្រង់ ០៨+៥០០ - គ.ម ០៩+០០០។

៤. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី២៣ ចន្លោះគ.ម ១៥៨+៧៣៧ - គ.ម ១៥៨+៧៦០។

គោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង