/ / /

វគ្គបណ្ដុះបណ្ដាលពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃជូនគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ

លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក ហង់ សុវណ្ណ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានអមដំណើរប្រតិភូក្រសួងអប់រំ(ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)ដឹកដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈចុះបើកវគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិស្ដីពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស តេជោសែនកោះកុង ក្រុងខេមរភូមិន្ទ និងអនុវិទ្យាល័យកោះស្រឡៅ ស្រុកកោះកុង។ ឆ្លៀតក្នុងឱកាសនោះលោក សេង សុធី បានណែនាំលោកគ្រូអ្នកគ្រូស្គាល់ពីសមាសភាពប្រតិភូក្រសួងអប់រំព្រមទាំងបង្ហាញពីគោលបំណងខ្លះៗដែលក្រសួងចុះបណ្ដុះបណ្ដាល និងជំរុញលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់យកចិត្តទុកដាក់ស្ដាប់និងហ្វឹកហាត់នៃការប្រើកម្រងសំណួរនិងកម្មវិធីត្រីវិស័យ(Trey Visay App)ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សានុសិស្សខ្លួន។ ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានគួរបញ្ជាក់ពីគោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺឲ្យសិស្សានុសិស្សថ្នាក់ទី ១០ អាចជ្រើសរើសប្រភេទថ្នាក់បណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្ត ឬបណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្តសង្គមដែលខ្លួនត្រូវសិក្សានៅថ្នាក់ទី ១១ ឲ្យស្របតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តពិតរបស់ពួកគាត់។ក្រុមការងារប្រតិភូក្រសួងបានផ្ដល់ជាកម្រងសំណួរជូនលោកគ្រូអ្នកគ្រូដើម្បីបំពេញសាកល្បងឆ្លុះបញ្ចាំងឧបនិស្ស័យផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ តំណាងប្រតិភូបានរំឭកលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់អាននឹងយល់ខ្លឹមសារសំណួរនីមួយៗឱ្យយល់ច្បាស់ មុននឹងជ្រើសរើសចម្លើយនៃផ្នែកនីមួយៗ និងធ្វើបទបង្ហាញលម្អិតក្នុងការបំពេញកម្រងសំណួរទាំងនោះ ។បន្ទាប់មក តំណាងប្រតិភូបានណែនាំពីវិធីទាញយកកម្មវិធីត្រីវិស័យ និងរបៀបនៃការប្រើប្រាស់ជូនលោកគ្រូ អ្នកគ្រូ។មុននឹងបញ្ចប់ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូគ្រឹះស្ថានមធ្យមសិក្សាក្នុងក្រុង-ស្រុកទាំងពីរគប្បីយកកម្រងសំណួរនិងកម្មវិធីត្រីវិស័យប្រើប្រាស់តាមទូរស័ព្ទឆ្លាតវៃអនុវត្តជាមួយសិស្សានុសិស្សថ្នាក់ទី ១០ដើម្បីពួកគាត់ជ្រើសរើសប្រភេទថ្នាក់សិក្សាបានត្រឹមត្រូវនិងស្របតាមឧបនិស្ស័យ។មួយវិញទៀត លោកប្រធានបានគូសបញ្ជាក់ជូនថាកម្មវិធីត្រីវិស័យដែលដាក់អោយទាញយកតាម Play store ចំពោះទូរស័ព្ទឆ្លាតវៃដំណើរការដោយ(Android) និងទាញយកតាម App store ចំពោះទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយ(IOS)ជាប្រភេទកម្មវិធីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងចំពោះប៊ូតុងមួយចំនួនដូចជាប្រភេទវីដេអូបង្ហាញមុខរបរ ការបង្ហាញពីមុខវិជ្ជាត្រូវសិក្សាផ្នែកសង្គម ឬវិទ្យាសាស្រ្ត និងមិនចាំបាច់មានអ៊ីនធឺណិតក៏អាចប្រើបានចំពោះប៊ូតុងកម្រងសំណួរនៃការធ្វើតេស្តសមត្ថភាពខ្លួន(សិស្ស)។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    22/09/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

  • ហេង គីមឆន/
    22/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់