រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីឆ្លើយបំភ្លឺ ឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋ ដែលមានខ្លឹមសារថា “កប៉ាល់ដែកចិន ០២គ្រឿង ត្រូវបានគេនាំ ចូលមកធ្វើនេសាទក្នុងដែនសមុទ្រខ្មែរ តាមរយៈ មន្ទីរសាធារណការ ខេត្តកោះកុង” ។

សេចក្តីឆ្លើយបំភ្លឺ ឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋ ដែលមានខ្លឹមសារថា “កប៉ាល់ដែកចិន ០២គ្រឿង ត្រូវបានគេនាំ ចូលមកធ្វើនេសាទក្នុងដែនសមុទ្រខ្មែរ តាមរយៈ មន្ទីរសាធារណការ ខេត្តកោះកុង” ។ ក្នុងន័យខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមធ្វើការបដិសេធទាំងស្រុងចំពោះ ការចុះផ្សាយព័ត៌មានមិនពិត និងសូមបកស្រាយបំភ្លឺដូចខាងក្រោម ៖

ចំពោះកប៉ាល់ដែកទាំង ០២គ្រឿងនេះ ម្ចាស់បានទិញ និងនាំចូលមកតាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដោយបង់ពន្ធនាំចូលមានបង្កាន់ដៃពន្ធទាំង ០២គ្រឿង ។ មានម្ចាស់កម្មសិទ្ធិ ឈ្មោះ ហ៊ឹម ដាវុធ មានទីលំនៅ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការបញ្ជាក់កម្មសិទ្ធិនាវាពីអាជ្ញាធរ ភូមិ-ឃុំ-ស្រុកត្រឹមត្រូវ បន្ទាប់មកយកមកចុះបញ្ជី នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រកបអាជីវកម្មដឹកទំនិញ មានទាំងច្បាប់ អនុញ្ញាតធ្វើអាជីវកម្ម គឺពុំមែនចុះបញ្ជីជានាវានេសាទទេ ក្នុងនោះការចេញប័ណ្ណសម្គាល់, សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស, និងច្បាប់អនុញ្ញាតធ្វើអាជីវកម្មគឺជាភាសាខ្មែរទាំងអស់ ពុំមែនភាសាចិនលាយជាមួយទេ ។

ក្នុងន័យនេះ សូមសាធារណជន មេត្តាជ្រាប និងជៀសវាងមានការភាន់ច្រឡំ ។

អត្ថបទទាក់ទង