/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ

ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ បានចំនួន  ១៥ទីតាំង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក  មានចំនួន ០៩ទីតាំង ភូមិព្រលាន និងភូមិកណ្តោល ឃុំកណ្តោល មានចំនួន ០៦ទីតាំង នៅស្រុកបូទុមសាគរ  ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំមន្ត្រី បុគ្គលិកក្រោមឱវាទ រៀបចំកិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/07/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ លោក គឹម រម្នី អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក អាជ្ញាធរភូមិ ឃុំចុះសួរសុខទុក្ខ នឹងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួនជូនប្រជាពលរដ្ឋ ដែលចាស់ជរា ក្រីក្រចំនួន៦គ្រួសារ នៅឃុំកោះស្ដេច នឹងឃុំភ្ញីមាស

  • ហេង គីមឆន/
    30/07/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ កាត់ដើមឈើ ដែលធ្វើឱ្យស្ទះទឹកពេលជំនន់ទឹកភ្លៀង ដែលស្ថិតនៅតាមប្រឡាយ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធាក្រុមប្រឹក្សាស្រុក​ លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក​ ព្រមទាំង មន្ត្រីរាជការសាលាស្រុកបូទុមសាគរ​ បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចន្ទមុន្នីរាម (ហៅវត្តអណ្តូងទឹក)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក ចូលរួមអមដំណើរ លោក គិត សុផា អភិបាលរងខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្តកោះកុង នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស (ហៅវត្តថ្មស) និងវត្តគិរីសាគរ (ហៅវត្តចម្លងគោ)

  • ហេង គីមឆន/
    30/07/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងសំណើសូមអន្តរាគមន៍ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ របស់ឈ្មោះ អ៊ូ មករា។