/ / /

សេចក្តីជូនដំណឹង ស្តីពី ឆៀកចល័តនឹងមកដល់ខេត្តកោះកុងនៅថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ..

ក្រុមហ៊ុនទទួលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀក) ចល័តតាមបណ្តាខេត្ត នឹងមកដល់ខេត្តកោះកុង ក្នុងអំឡុងពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ២០២១ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានរថយន្តដល់កាលកំណត់ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សូមត្រៀមដើម្បីអញ្ជើញមកសហការឲ្យបានទាន់ពេលតាមការគួរ ស្ថិតនៅបណ្តោយផ្លូវក្រុងលេខ៩០០ (កំផង់ផែ ដងទង់) ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទល់មុខរតនាគារខេត្ត (សូមចូលរួមអនាម័យ និងការពារប្រឆាំងនឹង COVID-19 ទាំងអស់គ្នា)

បញ្ជាក់ : ឯកសារត្រូវភ្ជាប់មកជាមួយមាន : ឆៀកហួសសុពលភាព | ប័ណ្ណសំគាល់យាន្ត (កាតគ្រី) | អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ សូមជូនជ្រាបជាព័ត៌មាន..៕

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ !

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    13/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំកោះកាពិ

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំរបាយការណ៍អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងទុក និងចែកចាយផលិតផលបង្កក នៅតាមភូមិសាស្ត្រក្នុងខេត្តកោះកុង