លោកវរសេនីយ៍ត្រី កៅ ឈី អធិការងរនគរបាលស្រុក ស្រែអំបិល នៃស្នងការនគរបាលខេត្តកោះកុង បានចូលរួមចំណែក បរិច្ចាគនូវប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ១០០,០០០ រៀល (ដប់ម៉ឺនរៀល) ក្នុងមួយខែ សម្រាប់រយៈពេល ៦ ខែ ដោយ គិតចាប់ពីខែ មីនា ដល់ខែសីហា ឆ្នាំ ២០២១ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ Covid-19 ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការការពារ និងថែទាំសុខុមាលភាពរបស់ប្រជាជនកម្ពុជា។


