រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង​ទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង​ទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា​ពាក់ព័ន្ធនឹង​ទំនាស់ដីធ្លីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ករណីទំនាស់ដីធ្លីនេះគឺ ឈ្មោះ វ៉ាត សេរីរិទ្ធិ (ត្រូវជាកូន លោក វ៉ាត វ៉ន) បានដាក់ពាក្យស្នើសូមការអន្តរាគមន៍ដោះស្រាយ​ពីរដ្ឋបាលខេត្តកោះកុង ដោយអះអាងថា ដីរបស់គាត់មួយកន្លែង​ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានអ្នកដទៃរំលោភយក។
គោលបំណង នៃកិច្ចប្រជុំនេះ គឺ​ដើម្បីសិក្សា​ស្រាវជ្រាវ​អំពីសាវតាដី​ ដែលឈ្មោះ វ៉ាត សេរីរិទ្ធិ អះអាងថាមាន​ទំនាស់នេះ ​ឱ្យបានច្បាស់លាស់។
សមាសភាពដែលចូលរួមប្រជុំនេះរួមមាន នាយកទីចាត់ការអន្តរវិស័យ អភិបាលរង និងនាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ ចៅសង្កាត់រងនៃសង្កាត់ស្មាច់មានជ័យ មេភូមិ១នៃសង្កាត់ស្មាច់មានជ័យ និងអតីតប្រធានអង្គភាព​តំបន់អភិវឌ្ឍន៍ថ្មី ព្រៃវែង-កោះកុង៕

អត្ថបទទាក់ទង